ចក្ខុវិស័យ
មជ្ឈមណ្ឌល APM មានចក្ខុវិស័យក្នុងការដើរតួជាស្ថាប័នដែលបង្កើត និងចែករំលែកចំណេះដឹង ក៏ដូចជាបណ្តុះបណ្តាលអ្នកជំនាញ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយដែលផ្អែកលើភស្តុតាងច្បាស់លាស់ ទាក់ទិននឹងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យធនាគារ សំដៅសម្រេចឱ្យបាននូវអនាគតដ៏ឧត្តុង្គឧត្តម្ភ ប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រទេសកម្ពុជា។
បេសកកម្ម

សិក្សា និងផ្សព្វផ្សាយពីបញ្ហាប្រឈមនានាដែលវិស័យសេដ្ឋកិច្ច និងធនាគារកំពុងជួបប្រទះ ទៅដល់តួអង្គពាក់ព័ន្ធសំខាន់ៗ.

កំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលអាចអនុវត្តបាន និងប្រកបដោយប្រសិទ្ធភាព.

ពង្រឹងសមត្ថភាពរបស់បុគ្គលិកធនាគារ ARDB និងតួអង្គពាក់ព័ន្ធ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍នៅថ្នាក់ជាតិ និងអន្តរជាតិ.
គុណតម្លៃ

ការពង្រឹងអំណាច
ការប្ដេជ្ញាផ្ដល់ជូនដល់បុគ្គលិក អ្នកស្រាវជ្រាវ និងតួអង្គពាក់ព័ន្ធទាំងអស់នូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា

ឧត្តមភាព
ការប្ដេជ្ញាផ្ដល់ជូននូវការស្រាវជ្រាវដែលមានគុណភាពខ្ពស់ និងគម្រោងនានាដែលនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន និងអាចវាស់វែងបាន

កិច្ចសហការ
ការទទួលស្គាល់នូវសារៈសំខាន់នៃការអនុវត្តសកម្មភាពរួមគ្នា និងការបង្កើតឱ្យមានភាពជាដៃគូជាមួយតួអង្គពាក់ព័ន្ធនានា ដូចជា រាជរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអប់រំស្ថាប័នស្រាវជ្រាវ និងសង្គមស៊ីវិល

សុចរិតភាព
ការឱ្យតម្លៃលើសារៈសំខាន់នៃសុចរិតភាព និងការបំពេញការងារប្រកបដោយតម្លាភាព ភាពស្មោះត្រង់ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ

ការគោរពគ្នាទៅវិញទៅមក
ការប្ដេជ្ញាគោរពគ្នាទៅវិញទៅមកដោយទទួលស្គាល់ និងផ្ដល់តម្លៃដល់ការរួមចំណែករបស់បុគ្គលដែលមកពីមជ្ឈដ្ឋានខុសៗគ្នា ដោយមិនមានការរើសអើង
