ការិយាល័យបណ្ដុះបណ្ដាលជំនាញនៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍សហការជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវទាំងពីរ រៀបចំ និងសម្របសម្រួលសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពី “ភាពធន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា”
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ការិយាល័យបណ្តុះបណ្តាលជំនាញនៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ បានសហការជាមួយក្រុមការងារស្រាវជ្រាវមជ្ឈមណ្ឌលទាំងពីរ (មជ្ឈមណ្ឌល APM និង មជ្ឈមណ្ឌល ARDB ACE- GFA) នៃធនាគារ ARDB រៀបចំ និងសម្របសម្រួលការប្រព្រឹត្តទៅនៃសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពី “ភាពធន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា”។សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងទិដ្ឋភាពនៃការសិក្សាស្រាវជ្រាវអំពីសហគ្រាស MSMEs នៅកម្ពុជា តាមរយៈការស្រាវជ្រាវ ដែលផ្អែកលើភស្តុតាង សំដៅពង្រឹងសមត្ថភាពស្រាវជ្រាវរបស់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីររបស់ធនាគារ ARDB លើវិស័យ MSMEs ព្រមទាំងផ្តល់ឱកាសដល់ក្រុមការងារនៃមជ្ឈមណ្ឌលទាំងពីរ ក្នុងការសិក្សារៀនសូត្របន្ថែមអំពីអភិក្រមនៃការស្រាវជ្រាវផងដែរ៕



សិក្ខាសាលានេះបានប្រព្រឹត្តឡើងនារសៀលថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលដឹកនាំឧទ្ទេសនាមដោយ លោក អ៊ុន សរមុតទី ជានិស្សិតនៃសាកលវិទ្យាល័យ ខរណែល (Cornell University) សហរដ្ឋអាម៉េរិក។
