កម្មវិធីបណ្តុះបណ្តាល

ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយពាក់ព័ន្ធ

វាគ្មិន៖ លោកបណ្ឌិត អ៊ំុ សុធា

ព្រឹត្តិការណ៍

កាលបរិច្ឆេទ និងពេលវេលា
19 ឧសភា 2025
៨:៣០ ព្រឹក - ១២:០០ រសៀល

ចូលរួមផ្ទាល់, និងតាមប្រព័ន្ធអនឡាញ

ទីកន្លែង
សាលប្រជំុធំនៃមជ្ឈមណ្ឌល APM,​ទីស្នាក់ការកណ្តាលនៃធនាគារ ARDB
មើលផែនទី

បន្ថែមទៅប្រតិទិន Google

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥, ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ បានរៀបចំ និងសម្របសម្រួល វគ្គបណ្តុះបណ្តាលមួយស្តីពី “ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយពាក់ព័ន្ធ” ដែលឧទ្ទសនាមដោយ លោកបណ្ឌិត អ៊ុំ សុធា សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាលនៃធនាគារ ARDB ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងមូលដ្ឋានផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្តល់នូវទ្រឹស្តី និងម៉ូដែលនានាសម្រាប់ការព្យាករដោយប្រើប្រាស់សូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ ដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM និងមជ្ឈមណ្ឌល ARDB ACE-GFA សំដៅជាសំខាន់ជំរុញឱ្យកិច្ចការស្រាវជ្រាវរបស់ក្រុមការងារទាំងពីរ កាន់តែមានប្រសិទ្ធភាព។

Events ដែលស្រដៀងគ្នា

ព្រឹត្តិការណ៍ទាំងអស់