កម្មវិធីបណ្តុះបណ្តាល

សេចក្តីផ្តើមអំពីឧបករណ៍វាយតម្លៃផលប៉ះពាល់អភិវឌ្ឍន៍

វាគ្មិន៖ លោកបណ្ឌិត អ៊ំុ សុធា

ព្រឹត្តិការណ៍

កាលបរិច្ឆេទ និងពេលវេលា
22 មករា 2026
៩:៣០ ព្រឹក - ១២:៣០ រសៀល

ចូលរួមផ្ទាល់, និងតាមប្រព័ន្ធអនឡាញ

ទីកន្លែង
សាលប្រជំុធំនៃមជ្ឈមណ្ឌល APM,​ទីស្នាក់ការកណ្តាលនៃធនាគារ ARDB
មើលផែនទី

បន្ថែមទៅប្រតិទិន Google

ការិយាល័យបណ្ដុះបណ្ដាលជំនាញនៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ បានសហការជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវ APM និងមជ្ឈមណ្ឌលARDB ACE-GFA រៀបចំ និងសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្តីពី “Introduction to Development Impact Assessment Tools” ។

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ការិយាល័យបណ្តុះបណ្តាលជំនាញនៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ បានសហការជាមួយក្រុមការងារស្រាវជ្រាវមជ្ឈមណ្ឌល មជ្ឈមណ្ឌល APM និង មជ្ឈមណ្ឌល ARDB ACE- GFA នៃធនាគារ ARDB រៀបចំ និងសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្តីពី “Introduction to Development Impact Assessment Tools” ដែលឧទ្ទេសនាមដោយ លោកបណ្ឌិត អ៊ុ សុធា ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល APM ដោយមានសិក្ខាកាមចូលរួមសរុប១៧០នាក់ ដែលចូលរួមផ្ទាល់ចំនួន ៣០នាក់ និងតាមប្រព័ន្ធអនឡាញចំនួន១៤០នាក់។

វគ្គបណ្ដុះបណ្ដាលនេះផ្តួចផ្តើមឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ តាមរយៈការប្រើប្រាស់ឧបករណ៍នានា ដើម្បីជំនួយដល់ជំនាញក្នុងការសិក្សាស្រាវជ្រាវឱ្យកាន់តែមានគុណភាព ពោលគឺ ការបង្កើនសមត្ថភាពក្នុងការប្រមូល វិភាគ និងបកស្រាយទិន្នន័យប្រកបដោយសង្គតិភា និងមានភស្ដុតាងច្បាស់លាស់។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)ស្ថិតនៅភូមិព្រែកខ្វិត សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

Events ដែលស្រដៀងគ្នា

ព្រឹត្តិការណ៍ទាំងអស់