កម្មវិធីបណ្តុះបណ្តាល

ការវិភាគទិន្នន័យ

វាគ្មិន៖ លោក Daiju Aiba

ព្រឹត្តិការណ៍

កាលបរិច្ឆេទ និងពេលវេលា
17 កុម្ភៈ 2025 - 03 មីនា 2025
៩:០០​ ព្រឹក - ៤:០០ រសៀល

ចូលរួមផ្ទាល់, និងតាមប្រព័ន្ធអនឡាញ

ទីកន្លែង
បន្ទប់ប្រជុំធំជាន់ទី ៨, ទីស្នាក់ការកណ្តាលធនាគារ ARDB
មើលផែនទី

បន្ថែមទៅប្រតិទិន Google

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគទិន្នន័យ” ដែលដឹកនាំបង្រៀនដោយ លោក Daiju Aiba ជាអ្នកជំនាញមកពីទីភ្នាក់ងារ JICA។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ រៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម។ ក្នុងគោលបំណងពង្រឹងសមត្ថភាពបុគ្គលិករបស់ធនាគារ ARDB ក្នុងការប្រើប្រាស់វិធីសាស្ត្រ និងឧបករណ៍ផ្សេងៗ ដើម្បីប្រមូល និងវិភាគទិន្នន័យ ក៏ដូចជាធ្វើការព្យាករណ៍ សំដៅគាំទ្រដល់ការវាយតម្លៃគម្រោង ការស្រាវជ្រាវ និងកិច្ចការងារផ្សេងៗទៀត។ ឯកឧត្តម បាន លឹម បានគូសបញ្ជាក់ថា ជំនាញវិភាគទិន្នន័យគឺជាមូលដ្ឋានគ្រឹះសម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងបានជំរុញលើកទឹកចិត្តឱ្យបុគ្គលិកទាំងអស់យកជំនាញនេះទៅអនុវត្តក្នុងការបំពេញការងារប្រចាំថ្ងៃ និងការដោះស្រាយបញ្ហាប្រឈមនានា។

Events ដែលស្រដៀងគ្នា

ព្រឹត្តិការណ៍ទាំងអស់